ម្ចាស់ចេញទៅច្រូតស្រូវអស់ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់២ខ្នង

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ផ្ទះពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីម្សិលមិញ(១០វិច្ឆិកា) នៅក្នុងភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

 

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១-ឈ្មោះ សុត នេន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះសូ ណូ អាយុ៤៥ឆ្នាំ មុខរបរកសិករ មានកូនចំនួន៣នាក់ប្រុស១នាក់ ស្រី២នាក់ រងការខូចខាតផ្ទះឈើទំហំ៧ម៉ែត្រx៨ម៉ែត្រ , ម៉ាសុីនកិនស្រូវ,ស្រូវចំនួន១៥០បាវ,មាស១តម្លឹង ,លុយ២លានរៀល ។ ជនរងគ្រោះទី២-ឈ្មោះ ហ៊ុយ ឆៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ សូ ភេន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានកូនស្រីចំនួន៣នាក់ រងការខូចខាតផ្ទះឈើ ទំហំ៧ម៉ែត្រx៨ម៉ែត្រ , ឈើធ្វើផ្ទះ១គ្រឿង , ម៉ូតូ១គ្រឿង , មាស៣ជី ,ផ្លាទីន៣ជី , ស្រូវ១០០បាវ , លុយ៦លានរៀល ។ ចំណែកផ្ទះមួយខ្នងទៀតរងខូចខាតតែជង្រុកស្រូវនិងជើងសសរ១ដើម មានម្ចាស់រងគ្រោះឈ្មោះ ស្រី រៀម ភេទស្រី អាយុ៤០ឆ្នាំ ។

 

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តអគ្គិសនី គ្រាដែលម្ចាស់ផ្ទះមិននៅ ជាប់រវល់ចេញទៅច្រូតស្រូវ តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ សមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញជួយពន្លត់ភ្លើង និងការពារការឆេះរាល ដាល៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print