លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

 

១- មេឧទ្ទាមក្រៅច្បាប់ទៅដល់ជប៉ុនហើយដើម្បីប្រមូលស្រោមសំបុត្រ បងប្អូនពលករខ្មែរណាសម្បូរលុយជួយវា១រៀល-២រៀលផង នេះហៅថា?

២- ថាក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃទី០៣ខែវិច្ឆិកា ដែលបក្សប្រជាធិបតេយ្យគ្រប់សភាទាំង២ សហរដ្ឋអាមេរិកមានតុល្យភាពអំណាច ចឹងមានន័យថាមុនបោះឆ្នោតនេះ សហរដ្ឋអាមេរិកមិនមានតុល្យភាពអំណាចទេ។

៣- ក្រោយការចាញ់ឆ្នោតរបស់បក្សសាធារណរដ្ឋ ចរន្តពាណិជ្ជកម្មបណ្តាប្រទេសជាមួយសហរដ្ឋអាមេរិកមានការប្រែប្រួល មកធូរស្រាល។

៤- សៀមនៅតែឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាហើយចេះតែខ្លាចកម្ពុជាលើកយកបញ្ហាឈ្លានពាននេះរបស់សៀមប្រាប់អន្តរជាតិ បើសៀមនៅតែព្រហើនឈ្លានពានកម្ពុជា កម្ពុជានៅតែស្រែកប្រាប់ពិភពលោកឲ្យដឹង។

៥- នៅពេលមានវេទិកាអន្តរជាតិម្តងៗ គឺជាឱកាសដែលកម្ពុជាត្រូវលាតត្រដាងឲ្យពិភពលោកបានដឹងថាសៀមឈ្លានពានកម្ពុជា។

៦- អាស៊ីហាសាក់មិនបាច់រារាំងកម្ពុជាទេ បើសៀមមិនព្រមដកថយពីទឹកដីកម្ពុជាទេ កម្ពុជានៅតែប្រាប់ពិភពលោកដឹង ។

៧- បើចង់ឲ្យកម្ពុជាឈប់និយាយពីការឈ្លានពានរបស់សៀម លុះត្រាតែសៀមដកថយពីទឹកដីកម្ពុជា។

៨- ការអន្តរាគមន៍ផ្នែកការទូតលើបុគ្គលដែលរំលោភច្បាប់ មិនអាចជំនួសសេចក្តីសម្រេចរបស់តុលាការបានឡើយ។

៩- ការដែលសៀមរៀបចំវេទិកាពិភាក្សារឿងខ្មែរ គ្រាន់តែជាឧបាយកលបំភាន់និងបន្ទន់ចិត្តខ្មែរប៉ុណ្ណោះ?

១០- ស៊ីហាសាក់គ្មានសិទ្ធិអំណាចអីមកបង្គាប់បញ្ជារកម្ពុជាទេ កម្ពុជាឯករាជ្យនិងមានអធិបតេយ្យមិនចំណុះសៀមទេ៕

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print