សម្ដេចប្រធានរដ្ឋសភា ឃួន សុដារី ទទួលជួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចាហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតឱ្យ លោកISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន (Japan) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

 

សូមជម្រាបជូនថា ទំនាក់ទំនងកម្ពុជា និងជប៉ុនមានរយៈពេល ៧៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៥៣ ហើយបានវិវត្តន៍ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣។

 

ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងគាំទ្រយុទ្ធសាស្ត្រ FOIP របស់ជប៉ុន។ ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ២,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ និងទុនវិនិយោគសរុប ២,៩ពាន់លានដុល្លារអាមេរិក។

 

កន្លងទៅជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ១៧,០០០នាក់ និងទទួលយកពលករខ្មែរជិត ៧ម៉ឺននាក់។ ជប៉ុនក៏បានផ្តល់ជំនួយវ៉ាក់សាំង និងហិរញ្ញវត្ថុក្នុងអំឡុងពេលកូវីដ-១៩ ផងដែរ។

 

ដោយឡែកចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

...

 

គួរបញ្ជាក់ថា ទំនាក់ទំនងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជា សន្តិភាព ការអភិវឌ្ឍ ការដោះមីន ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print