ពិធីបិទការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សារ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី  គណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីអង្គភាពនានាជុំវិញខេត្ត លោក អភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ/អង្គភាព លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបជូនថា សម្រាប់ជ័យលាភីដែលទទួលបានរួមមាន៖
១,ទូក “ង”ខ្នាតអន្តរជាតិ ចំណុះ ២២នាក់ បុរស វិញ្ញាសា ៨០០ម
–  ចំណាត់ថ្នាក់លេខ១បានទៅលើទូក ហនុមានសៀមរាប ខេត្តសៀមរាប។
–  លេខ ២ បានទៅលើទូក ប្រសូតិសែនជ័យបារមីស្វាយទាប រដ្ឋបាលស្រុកស្វាយទាប ។
–  លេខ៣ បានទៅលើទូក រដ្ឋបាលខេត្តឧត្តរមានជ័យ ។
–  លេខ៤ បានទៅលើទូកក្រឡាហោមស សែនជ័យ ក្រសួងមហាផ្ទៃ។
២,ទូកនាគ វិញ្ញាសា ៨០០ម ចំណុះ ១២នាក់ បុរស (Men 12Crew-800m)
– ចំណាត់ថ្នាក់លេខ១ ទូក ក្រសួងមហាផ្ទៃ,  ចំណាត់ថ្នាក់លេខ២ ទូកខេត្តឧត្តរមានជ័យ,
ចំណាត់ថ្នាក់លេខ៣ ទូក​ កងទ័ពជើងទឹក និង ចំណាត់ថ្នាក់លេខ៤ ទូកខេត្តព្រះសីហនុ។
៣,ទូកផ្កាចារ វិញ្ញាសា ៥០០ម ចំណុះ ៥នាក់ បុរស (Men 5Crew-500m)
–  ចំណាត់ថ្នាក់លេខ១ ទូកក្រសួងមហាផ្ទៃ ,ចំណាត់ថ្នាក់លេខ២ ទូកខេត្តព្រះសីហនុ​ចំណាត់ថ្នាក់លេខ៣ ទូកយុវជនវត្តប្រជុំអង្គក្រុងស្វាយរៀង និងចំណាត់ថ្នាក់លេខ៤ ទូកខេត្តស្វាយរៀង។
៤-ទូកផ្កាចារ វិញ្ញាសា ៥០០ម ចំណុះ ៥នាក់ នារី (Women 5Crew-500m)
ចំណាត់ថ្នាក់លេខ១ ទូកកងទ័ពជើងទឹក,ចំណាត់ថ្នាក់លេខ២ ទូកមជ្ឈមណ្ឌលកីឡា​ ខ.ភ.ម,
ចំណាត់ថ្នាក់លេខ៣  ទូកក្រសួងមហាផ្ទៃ,ចំណាត់ថ្នាក់លេខ៤ ទូកខេត្តស្វាយរៀង៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print