ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សារព័ត៌មានធំៗអន្តរជាតិនៅតែបន្តចុះយកព័ត៌មានពិតនៅតាមខ្សែរព្រំដែនកម្ពុជា-សៀម ហើយផ្សាយពាសពេញពិភពលោកបកស្បែកមុខសៀមឲ្យអន្តរជាតិបានដឹងការពិត។
២- កងទ័ពអាកាសសៀមបង្ហាញការហ្វឹកហាត់យន្តហោះទំនើបដើម្បីគំរាមខ្មែរ ខ្មែរមិនខ្លាចទេអាសៀម ។
៣- ជាងមួយឆ្នាំមកហើយកម្ពុជាក៏មានពេលបង្គួរដើម្បីរង់ចាំឆ្លើយតបនឹងអំពើឈ្លានពានរបស់សៀម លើកនេះបើសៀមអើតក្បាលមកនឹងត្រូវហើយ។
៤- បើសៀមហ៊ានអើតក្បាលវ៉ៃខ្មែរ កាន់តែធ្វើឲ្យសៀមបាក់មុខខ្លាំងចំពោះពិភពលោក ។
៥- មកដល់បច្ចប្បន្ននេះការពឹងលើច្បាប់អន្តរជាតិពិបាក មិនអាចទាន់សភាពការណ៍ទាន់ពេលវេលាទេ។
៦- កត្តាកំណត់មានតែកម្លាំងអត្តនោម័តរបស់កម្ពុជាទេ ទើបអាចទ្រោលសភាពការណ៍បានទាន់ពេល។
៧- នៅថ្ងៃទី១១វិច្ឆិកា២៦កន្ទំរុយសៀម៣គ្រឿងបានហោះចូលមកក្នុងដីខ្មែរ សៀមបង្ករឿងចង់ឲ្យខ្មែរបាញ់ដើម្បីជាឡេះវ៉ៃខ្មែរ។
៨- ជាការគួរឲ្យអស់សំណើចណាស់ដែលគណបក្សសាងគ្រោះជាតិកំពុងឈានទៅរលំរលាយហើយនោះ បែរជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ សម រង្ស៊ី និយាយថាមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចប្រកាសចុះចាញ់?
៩- ការនិយាយផ្ទុយពីការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សរបញ្ជាក់ថាក្រុមឧទ្ទាមក្រៅច្បាប់ដែលគ្មាននរណាទទួលស្គាល់ទូទាំងពិភពលោក ដល់ពេលអវសានហើយ។
១០- មេដឹកនាំបណ្តាប្រទេសរួមទាំងប្រធានាធិបតីបារាំងផងបានអញ្ជើញមកដល់កម្ពុជាបន្តបន្ទាប់ តើទណ្ឌិត សម រង្ស៊ី យកមុខទៅទុកនៅឯណា?
ដោយ ៖ លោក សុខ ឥសាន










