ស្ត្រីម្នាក់ទុក​ម៉ូតូ​ក្បែរ​ចំហៀង​ផ្ទះ​ភ្លេច​ដក​សោរ ត្រូវ​ចោរលួច​យក​ទៅ​បាត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ទុក​ម៉ូតូ​ក្បែរ​ចំហៀង​ផ្ទះ និង​ក្បែរផ្លូវ​ផង ហើយ​ភ្លេច​ដក​សោរ​ទៀត ត្រូវ​បាន​លោក​ចោរលួច​យក​ជិះ​ចេញ​យ៉ាង​ស្រួល ក្នុង​ចន្លោះ​ម៉ោង​១២ ទៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ស្ថិត​នៅ​ភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង បន្សល់​ទុក​តែ​រូបថត​ម៉ូតូ​បង្ហោះ​លើ​បណ្ដាញ​សង្គម សុំ​ឲ្យ​មហាជន​ជួយ​ឃ្លាំមើល និង​ស្វែងរក ។

ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ៅ ម៉េ​ង​ជូ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់ នៅ​ចំណុច​កើតហេតុ​បាន​ប្រាប់​ថា គាត់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ធ្វើការ​វិញ ទុក​នៅ​ចំហៀង​ផ្ទះ​ដូច​ធម្មតា តែ​ភ្លេច​ដក​សោ​ចេញពី​ម៉ូតូ ហើយ​ក៏​ដើរ​ចូល​ផ្ទះ​ទៅ​មើល​កូន ។ គាត់​មិន​បានដឹង​ថា ម៉ូតូ​របស់​គាត់​ត្រូវ​ចោរលួច​យក​នៅ​ម៉ោង​ប៉ុន្មាន​ឲ្យ​ជាក់លាក់​ទេ ។ ប៉ុន្តែ​អាច​លួច​នៅ​ចន្លោះ​ម៉ោង​១២ ទៅ​ម៉ោង​១​រសៀល លុះ​នៅ​ម៉ោងជាង​១​រសៀល ពេល​គាត់​ចេញ​ទៅ​ធ្វើការ​ រក​ម៉ូតូ​ជិះ ស្រាប់តែ​បាត់ម៉ូតូ​ពី​ចំហៀង​ផ្ទះ ឃើញ​តែ​ម៉ូតូ​គេ​នៅ​ក្បែរផ្លូវ ទើប​គាត់​ដឹង​ថា ម៉ូតូ​គាត់​ត្រូវ​ចោរលួច ។

ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ថា កន្លែង​ដែល​គាត់​ទុក​ម៉ូតូ គឺ​នៅ​ក្បែរ​ចំហៀង​ផ្ទះ​គាត់ ហើយ​ក៏​នៅ​ជាប់មាត់​ផ្លូវ​ចេញ​-​ចូល ដែល​មាន​ម៉ូតូ​អ្នក​ជិតខាង​ទុក​ក្បែរ​គ្នា​ដែរ ។ ម៉ូតូ​គាត់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ 1AK-6507​។ ក្រោយ​ពេល​ត្រូវ​ចោរលួច គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ក្រុង​បាត់ដំបង ភ្លាម​ៗ​ដែរ ហើយ​ថែម​ទាំង​បង្ហោះ​រូប​ម៉ូតូ​ដែល​គាត់​បាន​ថត​ទុក​លើ​បណ្ដាញ​សង្គម​ជា​ដំណឹង​ដល់​មហាជន និង​សមត្ថកិច្ច​ផង​ដែរ ។

គេ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​មាន​តម្រុយ​ខ្លះ​ៗ​ហើយ​នៅទេ រហូត​មក​ដល់​ពេល​នេះ ? ប៉ុន្តែ​ព័ត៌​មាន​ពី​សមត្ថកិច្ច​ដែរ​បាន​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ ។ មន្ត្រី​ជំនាញ​កំពុង​រក​មើល​តាម​កាមេរ៉ាសុវត្ថិភាព​នានា ដែល​អ្នក​ភូមិ​បំពាក់​នៅ​តាម​ដងផ្លូវ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print