រថយន្តម៉ាកKIA បើកបុករថយន្តរថយន្តBYDពីក្រោយរងការខូចខាតទាំងសងខាងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយអ្នកបើកបររថយន្ត១គ្រឿងម៉ាក KIA បើកទៅបុករថយន្ត១គ្រឿងទៀតម៉ាក BYD ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង ១០ នាទីយប់ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២៦។នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតផ្សារពោធិចិនតុង ដែលស្ថិតនៅកសង្កាត់កាកាបទី១ ខណ្ឌពោធីសែនជ័យ រាជធានីភ្នំពេញ។

បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ន្ត១គ្រឿង BYD ពាក់ស្លាកលេខភ្នំពេញ2CH-4811 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីលុះមកដល់ចំណុចកើតហេតុអ្នកបើកបរឈប់ហើយក្នុងបំណងបត់ទៅឆ្វេងភ្លាមនោះក៏មានរថយន្ត១គ្រឿងទៀតម៉ាក KIA ពាក់ស្លាកលេខភ្នំពេញ2BN-3918 បើកមកពីក្រោយដោយអ្នកបើបរចាប់ហ្វាំងមិនទាន់ក៏ជ្រុលចង្កូតបុកជាមួយរថយន្តBYD ពីក្រោយបណ្តាលឲ្យរងការខូចខាតតែម្តង។

...

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តម៉ាកKIA បានចេញថ្លៃជួសជុលទៅឲ្យភាគីរថយន្តBYDដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print