ខេត្តស្ទឹងត្រែង ៖ លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង នៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមកាងារខេត្ត ដើម្បីពិនិត្យ លើវឌ្ឍនភាពការងារដោះស្រាយករណីដីធ្លីចំនួនបី និងវិធានការបន្ត រួមមាន៖
១.ការកាប់ទន្ទ្រានដីព្រៃនៅចំនុចអូរកំបោ ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ និងចំនុចជាំស្ពង់ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។
២.ការទន្ទ្រានកាន់កាប់ខុសច្បាប់ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដែលវិនិយោគដោយក្រុមហ៊ុន GREEN SEA នៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
៣.លទ្ធផលនៃការចុះវាស់វែងបំពេញបន្ថែមក្បាលដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលនៅក្រៅដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដែបានចុះបញ្ជីរួចវិនិយោគដោយក្រុមហ៊ុន TSMW ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐
នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐៕
ដោយ ៖ សិលា




















