កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន អតីតចាងហ្វាងកាសែត ដែលក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ធ្វើសកម្មភាព បង្កបញ្ហាក្នុងសង្គម រំខានប៉ះពាល់ការលក់ដូរប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញកាលពីពេលថ្មីៗនេះ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ១នាក់ អតីតចាងហ្វាងកាសែត ដែលក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ធ្វើសកម្មភាព បង្កបញ្ហាក្នុងសង្គម រំខានប៉ះពាល់ការលក់ដូរប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញកាលពីពេលថ្មីៗនេះ

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះសួន ចំរើន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ដើរliveផ្សព្វផ្សាយព័ត៌មានរំខានប៉ះពាល់ការលក់ដូរ ប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញ កាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៦ វេលា ម៉ោង ២១:៣០ទី ចំណុចកើតហេតុ ភូមិ ៩ ផ្លូវ៦៣ កែងផ្លូវលេខ ១៧៤សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង ក្រោយពីបុគ្គលនេះនិងបក្ខពួកមួយចំនួន បានអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ដែលមានកាយវិការនិងពាក្យសំដីមិនសមរម្យ ហើយចុះថត(live)ផ្សាយផ្ទាល់ព័ត៌មាននៅខណ្ឌដូនពេញបង្កជម្លោះពាក្យសំដីជាមួយប្រជាពលរដ្ឋលក់ដូរចិញ្ចឹមជីវិត នៅចំណុចខាងលើ បង្កឲ្យរងការរិះគន់ពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមចំពោះបុគ្គលឈ្មោះ សួន ចំរើននិងបក្ខពួករបស់ខ្លួន។ខណៈដែលរដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ក៏បានប្រកាសក្នុងផេកផ្លូវការរបស់ឯកឧត្តម ផ្ទាល់ផ្សព្វផ្សាយឲ្យដឹងថា បុគ្គលឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ www.chrtvonline.com ត្រូវបាន ក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់អង្គភាពបានបំពាន ច្បាប់ ស្តីពីរបបសារព័ត៌មាន ធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នៅពេលថ្មីៗ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ទង្វើ និង សកម្មភាព របស់ អតីតអ្នក សារព័ត៌មានរូបនេះ ឬក្រុមណាមួយ ដែលយក វិជ្ជាជីវៈសារព័ត៌មាន ធ្វើជាអាជីវកម្ម ដើម្បី បម្រើ ផល ប្រយោជន៍ ខ្លួនផ្ទុយ ពី ក្រម សីលធម៌ វិជ្ជាជីវៈ និង លិខិត បទដ្ឋានគតិយុត្ត នានា ត្រូវមានការទទួលខុសត្រូវ ចំពោះមុខច្បាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញ កំពុងសាកសួរចាត់ការបន្តតាមនីតិវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print