កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិនក្នុងភូមិក្រាំងស្លែង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ។

 

ជនសង្ស័យមានឈ្មោះ នឹន សៅលី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំងស្លែង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ។ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ទម្ងន់០.៤២ក្រាម)និងដែកកេះចំនួន២។បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print