ភ្នំពេញ ៖ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងសហការគ្នាយ៉ាងសកម្មក្នុងការធ្វើវិភាគមុខងារ និងពន្លឿនការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឱ្យបានចប់សព្វគ្រប់តាមផែនការគ្រោងទុកនៅដំណាច់ឆ្នាំ២០២៦ នេះ។
សកម្មភាពនេះ គឺជាការជំរុញការអនុវត្តវិធានគន្លឹះទី២ នៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបានតាមការគ្រោងទុក។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស និងពិនិត្យវឌ្ឍនភាពការងារ ដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕
...
ដោយ ៖ សិលា










