សម្តេចមហាបវរធិបតី បដិសេធដាច់អហង្ការចំពោះចេតនាទុច្ចរិតរបស់ថៃ កាន់កាប់ដីកម្ពុជា ! 

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនចំណុះលើថៃស្រែកនោះទេ សម្តេចបន្តប្រាប់មេដឹកនាំប្រទេសហ្វ្រង់កូហ្វីនីថា កម្ពុជា មិនមែនជាអ្នកបង្កហេតុនៃជម្លោះព្រំដែនជាមួយថៃនោះឡើយ។ សម្តេចមហាបវរធិបតី បដិសេធដាច់អហង្ការចំពោះចេតនាទុច្ចរិតកាន់កាប់ដីកម្ពុជា។

 

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា គ្មានព្រំដែនណាមួយ ត្រូវបានផ្លាស់ប្តូរដោយកម្លាំងអាវុធឡើយ។

សូមរំលឹកថា នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចាប់ផ្តើមរដ្ឋមន្ត្រីការបរទេសថៃ បានផ្លោងសម្តីច្រើនលើក ក្នុងចេតនារារាំងកម្ពុជាមិនឱ្យលើកបញ្ហាព្រំដែនក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

កម្ពុជាជារដ្ឋឯករាជ្យ និងមានអធិបតេយ្យជាតិច្បាស់លាស់ ហើយជាប្រធានកិច្ចប្រជុំហ្វ្រង់កូហ្វូនីទៅទៀត ដូច្នេះកម្ពុជាមិនបិទមាត់រឿងថៃ បំពានច្បាប់អន្តរជាតិនោះឡើយ។

សូមបញ្ជាក់ថា ៖ នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបើក សន្ទរកថា របស់សម្ដេចនៅក្នុងកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វនី នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និបាត OCIC ជាមួយ នឹងការ បញ្ជាក់ពីសង្គ្រាមឈ្លានពាន របស់ថៃ លើកម្ពុជា កាលពីឆ្នាំ២០២៥ និង បញ្ហាព្រំដែន ដែលថៃបដិសេធចោល នូវ ព្រំដែនដែលខ្លួនបានោព្រមព្រៀង ជាមួយ បារាំង។ នៅចំពោះមុខប្រធានាធិបតីបារាំង លោក អេម ម៉ានុយអែល ម៉ាក្រុង សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សង្គ្រាមឆ្នាំ២០២៥ គឺជាការចាប់ផ្ដើមឡើង ដោយប្រទេសថៃ ដែលបានបំពានលើព្រំដែន ដែលមានស្រាប់ រវាងប្រទេសទាំងពីរ ហើយពេលនេះ ថៃនៅតែបន្តកាន់កាប់ ដោយខុសច្បាប់លើដីកម្ពុជា ។

សម្ដេចបន្តថា ៖ «បទ ឈប់បាញ់ដែលបាន ព្រមព្រៀង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែមិនទាន់អនុវត្តន៍ ស្ថានភាពនៅតែ មានភាពស្មុគស្មាញ និងផុយស្រួយ នៅ ឡើយ កងទ័ពរាប់ពាន់នាក់ នៅតែប្រឈម មុខដាក់គ្នា ។ ដែនអធិបតេយ្យកម្ពុជា ជា ច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ដោយ ខុសច្បាប់ ពីសំណាក់កងទ័ពថៃប្រជា ពលរដ្ឋកម្ពុជាប្រមាណជា ២ ម៉ឺននាក់ នៅ មិនទាន់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន របស់ខ្លួនវិញ ។ ការធានាឱ្យពួកគាត់អាច ត្រលប់ទៅវិញ ដោយសុខសន្ដិភាព និង ដោយសេចក្ដីថ្លៃថ្នូរ គឺជាអទិភាពចម្បង របស់យើង »៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print