គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៧និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ទិសដៅស្របទើសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ មកដល់ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ស្ថិតក្នុងភូមិ កែវឡាន ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលមានផ្លាកលេខ ភ្នំពេញ 3H 0034 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ដឹកមាន់ មកដល់ត្រង់ចំណុចកើតហេតុ បានវ៉ាខាងស្ដាំ ទើបបណ្ដាលឱ្យបុកម៉ូតូ ម៉ាកBET បើកបរដោយឈ្មោះអុន អីម អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់អួរ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រថយន្តបានបុកពេញទំហឹងពីក្រោយម៉ូតូ ក្នុងដំណើរស្របទិសគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ ប្រភពដដែល បានកត់សម្គាល់ ជនរងគ្រោះ ប្រហែលជាបាក់ភ្លៅ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ចំណែកតៃកុងរថយន្ត ដែលមិនស្គាល់អត្តសញ្ញាណ ខាងលើបានរត់គេចខ្លួនបាត់ហើយ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ បានយកម៉ូតូ និងរថយន្ត ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print