សែស្រឡាយអ្នកធំ១គ្រួសារបង្កការរំខានដល់ប្រជាពលរដ្ឋជាង១០គ្រួសារនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុង ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ប្រតិកម្មជាមួយខាងអគ្គិសនីកម្ពុជា ដែលហៅកាត់ថាEDC ចុះទៅដកបង្គោលទ្រខ្សែភ្លើងចាស់ដើម្បីដាក់បង្គោលខ្សែ
ភ្លើងថ្មីជំនួសវិញតែខុសទីតាំងចាស់ រួចមកពេលនេះអាជ្ញាធរខណ្ឌច្បារអំពៅដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចុះទៅពិនិត្យនិងសម្របសម្រួលដើម្បីរកដំណោះស្រាយដែលអាចទទួលយកបានទាំងខាងអាជ្ញាធរ  ខាងអគ្គិសនីកម្ពុជា ខាងប្រជាពលរដ្ឋ និងអ្នកដែលរារាំងមិនឲ្យដាំបង្គោលទ្រខ្សែភ្លើងនៅលើទីតាំងថ្មី ។

លោករស់ សុភ័ក្រ អភិបាលរងខណ្ឌបានឲ្យដឹង នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដូច្នេះថា  បញ្ហាដែលប្រជាពលរដ្ឋប្រតិកម្មជាមួយខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា ចុះទៅដកបង្គោលភ្លើងចាស់នេះ ដើម្បីដាក់ដាំបង្គោលថ្មីជំនួសវិញនេះ គឺដើម្បីរៀបចំបណ្តាញខ្សែចរន្តអគ្គិសនីឲ្យមានសោភ័ណ្ឌភាពនៅតាមបណ្តោយផ្លូវសាធារណៈ។ ប៉ុន្តែខាងអគ្គិសនីកម្ពុជាមិនអាចដាក់ដាំបង្គោលថ្មីនៅកន្លែងចាស់បានទេព្រោះមានប្រព័ន្ធលូបង្ហូរទឹកនៅពីក្រោម ដូច្នេះហើយទើបខាងEDCមានផែនការដាក់ដាំបង្គោលទ្រខ្សែនៅកន្លែងថ្មីជំនួសវិញ តែត្រូវបានម្ចាស់ផ្ទះមួយគ្រួសារចេញមកធ្វើការរារាំងមិនឲ្យដាំបង្គោលថ្មីនៅជិតផ្ទះរបស់ខ្លួននោះឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋជាង១០គ្រួសារលើកគ្នាមកធ្វើការតវ៉ាប្រតិកម្មជាមួយក្រុមការងារក្រុមហ៊ុនអគ្គិសនីកម្ពុជាដោយមិនឲ្យដកបង្គោលភ្លើងចាស់ចេញនោះឡើយ ដរាបណាខាងEDCមិនទាន់ដាក់ដាំបង្គោលភ្លើងថ្មីជុំនួសទេនោះ។

លោកអភិបាលរងខណ្ឌបានបន្តថា ប្រតិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងភូមិដើមអំពិលពាក់ព័ន្ធរឿងបង្គោលទ្រខ្សែភ្លើង អាជ្ញាធរខណ្ឌនិងលើកយកមកដោះស្រាយគ្នានៅថ្ងៃច័ន្ទខាងមុខនេះ ដោយអញ្ជើញខាងប្រជាពលរដ្ឋ , ខាងមន្ត្រីជំនាញអគ្គិសនីកម្ពុជា , និងម្ចាស់ផ្ទះ១គ្រួសារ ដែលរារាំងមិនឲ្យខាងEDC ដាក់ដាំបង្គោលថ្មីក្បែរផ្ទះរបស់ខ្លួន ហើយធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារប្រតិកម្មនេះ មកប្រជុំដោះបញ្ចប់បញ្ហានៅសាលាខណ្ឌច្បារអំពៅ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារពាក់ព័ន្ធនិងការដកបង្គោលទ្រខ្សែភ្លើងចាស់តែមិនទាន់ដាក់ដាំបង្គោលទ្រខ្សែភ្លើងថ្មីជំនួសវិញនេះបានកើតឡើងតាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅគ្រាដែលក្រុមការងារខាងEDCមានគម្រោងប្តូរទីតាំងដាក់ដាំបង្គោលទ្រខ្សែភ្លើងថ្មីនៅកន្លែងផ្សេង ហើយត្រូវបានប្រជាពលរដ្ឋ១គ្រួសារជាប់សែស្រឡាយអ្នកធំរារាំងមិនឲ្យដាំបង្គោលថ្មីនៅក្បែរផ្ទះរបស់ខ្លួនទាមទារឲ្យដាក់ដាំនៅកន្លែងដដែលវិញ។ ប៉ុន្តែកន្លែងចាស់មិនអាចដាំបាននោះទេព្រោះមានប្រព័ន្ធលូបង្ហូរទឹកនៅពីក្រោម។

ផ្តើមចេញពីគ្រួសារ១ជាប់សែស្រឡាយអ្នកធំរារាំងមិនឲ្យដាក់ដាំបង្គោលភ្លើងថ្មីនៅក្បែរផ្ទះរបស់ខ្លួននេះហើយ ទើបធ្វើខាងEDCផ្អាកសកម្មភាពដាំបង្គោលភ្លើងថ្មី បន្ទាប់មកប្រជាពលរដ្ឋជាច្រើនគ្រួសារប្រតិកម្មជាមួយខាងក្រុមហ៊ុនអគ្គិសនីកម្ពុជានិងម្ចាស់ផ្ទះ១គ្រួសារដែលរារាំងដល់ការចុះទៅរៀបចំប្រព័ន្ធខ្សែបណ្តាញអគ្គិសនីថ្មី ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ៕

img-20161005-wa0051 img-20161005-wa0052 img-20161005-wa0054 img-20161006-wa0032 img-20161006-wa0030 img-20161005-wa0050 img-20161005-wa0053

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print