សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនជនត្រូវចោទ ៥នាក់ ពាក់ព័ន្ធករណីផ្តល់ឯកសារសញ្ជាតិខ្មែរខុសច្បាប់ដល់ជនជាតិវៀតណាម!»

ចែករំលែក៖

ខេត្តតាកែវ៖សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌមួយ ពាក់ព័ន្ធនឹងបទល្មើសផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូលទិន្នន័យមិនពិតក្នុងបញ្ជី ព្រមទាំងបទសមគំនិតក្នុងអំពើល្មើសទាំងនេះ ទៅលើជនត្រូវចោទចំនួន ៥នាក់ ដែលបានឃុបឃិតគ្នាផ្តល់សំបុត្របញ្ជាក់កំណើត និងឯកសារសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ជនជាតិវៀតណាមដោយខុសច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានអយ្យការអមសាលាដំបូងខេត្តតាកែវ បញ្ជូនមកចាត់ការបន្ត ដោយចោទប្រកាន់ជនត្រូវចោទទាំង ៥នាក់ តាមបទប្បញ្ញត្តិមាត្រា ៦៣៤ (នៃក្រមព្រហ្មទណ្ឌ) និងមាត្រា ១៦៩ នៃច្បាប់ស្តីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម»។

ជនត្រូវចោទទាំង ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ «សមគំនិត» ក្នុងអំពើល្មើសខាងលើ រួមមាន៖

១. ឈ្មោះ កៅ ភឿន ភេទប្រុស អាយុ ៦៩ឆ្នាំ

២. ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ៣៩ឆ្នាំ

៣. ឈ្មោះ ញ៉ុន ញ៉ាន់ ភេទប្រុស អាយុ ៦៣ឆ្នាំ

៤. ឈ្មោះ អ៊ុក សុង ភេទប្រុស អាយុ ៥៦ឆ្នាំ

៥. ឈ្មោះ ប៊ុន យ៉េន ភេទប្រុស អាយុ ៤៦ឆ្នាំ

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដំណើររឿងនេះបានផ្តើមចេញពីប្រតិបត្តិការកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដែលកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ឈ្មោះ Chau Soi អាយុ ៥៩ឆ្នាំ នៅក្រុងតាខ្មៅ ខេត្តកណ្តាល តាមដីកាចាប់ខ្លួនរបស់ប្រទេសវៀតណាម ពាក់ព័ន្ធនឹងបទល្មើសឆបោកទ្រព្យសម្បត្តិ។

...

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ដែលមានឈ្មោះថា ម៉ាង ផាត។ តាមរយៈការពន្លាតដែនដីស៊ើបអង្កេត សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវ ជ្រាវដល់ភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ខាងលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print