បាញ់សម្លាប់ប្រពន្ធរួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅស្រុកកំពង់ត្រាច

ចែករំលែក៖

ខេត្តកំពត÷មានករណីប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់ សម្លាប់ខ្លួនឯងតាមក្រោយ បានកើតឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកកំពង់ត្រាចខេត្តកំពត។ 

ហេតុការណ៍បាញ់សម្លាប់នេះបានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់ត្រាចទី១ ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមសេចក្តីរាយការណ៍បឋមពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថាបុរសជាប្តីបានជិះរថយន្តម៉ាក Prius មួយគ្រឿងមកដល់ រួចដើរចូលទៅក្នុងផ្ទះ ហើយបានធ្វើ សកម្មភាពបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយតែម្តង។

 រហូតមកដល់ពេលនេះ សមត្ថកិច្ច និងប្រភពព័ត៌មានបឋមមិនទាន់បានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ដែលឈានដល់អំពើឃាតកម្មនេះនៅឡើយទេ។ 

...

សមត្ថកិច្ចជំនាញកំពុងចុះពិនិត្យទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវបន្ត ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងមូលហេតុពិតប្រាកដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print