ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក គឹម ច័ន្ទភិរម្យ កុងស៊ុលកិត្តិយសប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងលោក Hubert Bolduc ប្រធានស្ថាប័នវិនិយោគអន្ដរជាតិ Québec និងគណៈប្រតិភូខេត្ត Québec។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងស្វែងរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងរឹតចំណងមិត្តភាពរវាងកម្ពុជា និងកាណាដា ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖តារា









