កម្ពុជា-បារាំង ១៧៦ឆ្នាំ ពីអាណាព្យាបាល មកជាមិត្តភាពស្មើមុខស្មើមាត់

ចែករំលែក៖

ភ្នំពេញ ៖ ប្រទេសបារាំង កាលពី១៧៦ឆ្នាំមុន ធ្លាប់ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះបាទអង្គឌួង ពឹងពាក់ឱ្យមកធ្វើជាអាណាព្យាបាលជាខែលការពារខ្មែរ ដើម្បីកម្ពុជាគេចផុតពីការបាត់បង់ទឹកដីនៃការទន្រ្ទានយកពីបណ្តាប្រទេសជិតខាង។

 

គេនៅចាំថា ក្រោយកម្ពុជាទទួលបានឯករាជ្យជាង១០ឆ្នាំ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានាធិបតីបារាំង ហ្សាល ដឺហ្គោល លោកបានផ្តល់ដំបូន្មានដល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ថា ដើម្បីរក្សាលំនឹងភូមិសាស្រ្តនយោបាយ និងចៀសវាងការបាត់បង់ទឹកដីបន្ថែមទៀត កម្ពុជាត្រូវតែនៅជាអព្យាក្រឹត្យ។ កម្ពុជាមិនត្រូវចូលក្នុងបក្សសម្ព័ន្ធណាមួយឡើយ។

 

ឆ្នាំ២០២៦នេះ គឺកម្ពុជា ដែលធ្លាប់ជាប្រទេសក្រោមអាណានិគមនិយមបារាំង ៩០ឆ្នាំ ឥលូវបានក្លាយជាមិត្តភាពស្មើមុខស្មើមាត់ ដ៏មានកិត្តិយសជាមួយប្រទេសបារាំងដែរ បន្ទាប់ពីសន្តិភាពពេញលេញ ត្រូវបានធ្វើឱ្យកើតមានឡើងដ៏អស្ចារ្យជាក់ស្តែងនៅទូទាំងប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចបានចំណាយពេលយ៉ាងតិច១១ឆ្នាំ (១៩៨៧-១៩៩៨) ដើម្បីបញ្ចប់សង្រ្គាម។

 

ការធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល ក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងសម្តេចធិបតី និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី នៃយើង៕

...

ប្រភព ៖ យុវជន ៧មករា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print