នគរបាលស្រុករតនមណ្ឌលបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០ និង៥០នាទី នៅចំណុចភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ភូមិវាលចែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិនសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

មន្ត្រីនគរបាលបានឲ្យដឹងថា លោកវរសេនីយ៍ទោ សោម សុធា អធិការនគរបាលស្រុករតនៈមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង , ស្ដៅ,រស្មីសង្ហារ នៃអធិការដ្ឋាននគរបាលស្រុក ធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់សារធាតុញៀនចំនួន ០១ករណីក្នុងបទល្មើសជាក់ស្ដែងនិង ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អូន សឿន ហៅ ម៉ាញ ភេទប្រុស អាយុ៤២ឆ្នាំ  រស់នៅភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ 

+វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០២ថង់ សង្ស័យមានសារធាតុញៀន

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

-សម្ភារៈសម្រាប់ច្រកចែករំលែកថ្នាំញៀន និង សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន

-ទូរស័ព្ទដៃចំនួន០១គ្រឿង។

...

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print