បុរសវ័យ៤៣ឆ្នាំម្នាក់ជិះម៉ូតូបុកពីក្រោយរថយន្តធុនធំដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ខណៈរថយន្តបើករត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ជ្រុលទៅបុកពីក្រោយរថយន្តធុនធំមួយគ្រឿងដែលកំពុងឈប់រង់ចាំភ្លើងស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០:២០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

សពជនរងគ្រោះមានឈ្មោះ ឆយ សារ៉ូ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិស្រែព្រីង ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1O-5650 ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជ្រុលទៅបុកពីក្រោយរថយន្តធុនធំមួយគ្រឿងដែលកំពុងឈប់រង់ចាំភ្លើងស្តុបយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តធុនធំខាងលើ បានបន្តបើកចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ស្រមោល។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះទៅពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print