គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីមនិងរថយន្តស៊េរីទំនើបម៉ាក MG បណ្តាលយុវជនម្នាក់រងរបួសបែកមុខបែកមាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកមុខបែកមាត់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តសេ៊រីទំនើបម៉ាក MG នៅក្បែរភ្លើងស្តុបកោសដូង។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង១៥ នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅ សេទុង ក្បែរភ្លើងស្តុបកោសដូង ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1MB-9315 តាមបណ្តោយផ្លូវម៉ៅ សេទុង លុះមកដល់ចំណុចកើតហេតុក៏ទាក់ដៃចង្លូតជាមួយរុីម៉កបណ្ដាលឲ្យម៉ូតូដួលខ្ទាតទៅបុកប៉ះជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMG ពាក់ស្លាកលេខភ្នំពេញ2BL-2625 បណ្តាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូរងរបួសបែកមុខបែកមាត់។

 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយមិនមានភាគីខាងណាសងទៅខាងណានោះទេ គឺបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ

...

រូចក៏បើករថយន្តនិងម៉ូតូចេញរៀងៗខ្លួនបាត់ទៅ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print