ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះផ្ដល់កម្លាំងចិត្ត និងថ្លែងកោតសរសើរកម្លាំងវីរភាពដ៏អង់អាចរបស់កម្លាំងនគរបាលការពារព្រំដែន

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ជូនកងកម្លាំងគ្រប់រូប ចំពោះការលះបង់ដ៏ធំធេងដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានការខិតខំប្រឹងប្រែង និងការលះបង់ដ៏ខ្ពស់ពីសំណាក់កងកម្លាំងទេនោះ ទាំងពួកយើង ក៏ដូចជាប្រជាពលរដ្ឋជាង ១៧លាននាក់ ប្រហែលជាមិនអាចទទួលបានដំណេកលក់ស្កប់ស្កល់ និងមានឱកាសបានជួបជុំគ្នាដោយសុខសន្តិភាពដូចពេលបច្ចុប្បន្ននេះឡើយ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការលះបង់របស់កងកម្លាំងគ្រប់រូប មិនត្រឹមតែជាកម្លាំងការពារទឹកដីប៉ុណ្ណោះទេ ប៉ុន្តែជាក់ស្តែង ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ កងកម្លាំងក៏បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះក្នុងការលើកកម្ពស់កិត្តិនាម និងមុខមាត់ប្រទេសជាតិ ទោះបីជាត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារយ៉ាងណាក៏ដោយ។

ប្រមុខក្រសួងមហាផ្ទៃ បានបន្តថា ការលះបង់នេះ គឺពិតជាសាកសមនឹងទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន។ ជាក់ស្តែង ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងពីវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាល ព្រមទាំងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ដើម្បីភាពសុខសាន្តរបស់មាតុភូមិ។

ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់ចំពោះកងកម្លាំង មិនមែនមានត្រឹមតែពីសំណាក់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំបានតម្កល់នូវឆន្ទៈខ្ពស់ក្នុងការយកចិត្តទុកដាក់ និងពង្រឹងស្មារតីកងកម្លាំង មិនថានៅជួរមុខ ឬជួរក្រោយនោះឡើយ។ ក្នុងនោះ ថ្នាក់ដឹកនាំគ្រប់រូបដែលជានិច្ចកាលគឺតែងតែគិតគូរ និងបំពេញរាល់តម្រូវការចាំបាច់របស់កងកម្លាំងបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ និងផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ទាំងបុរស និងនារី ឱ្យបន្តរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងប្រកបដោយមោទកភាព ដើម្បីបុព្វហេតុជាតិ និងប្រជាជនបន្តទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូន ប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ រួមមាន ថវិកាចំនួន ៥ម៉ឺនដុល្លារ អង្ករ ៥០តោន ប្រេងសាំង ១ម៉ឺនលីត្រ ប្រេងម៉ាស៊ូត ១ម៉ឺនលីត្រ។

...

សម្ភារទាំងនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចំនួន ៦វរសេនាតូច ដោយក្នុងមួយវរសេនាតូច ទទួលបាន ថវិកាចំនួន ១០លានរៀល អង្ករ៥តោន មីកញ្ចប់ ១០០កេសធំ គុយទាវកញ្ចប់ ៧៥កេសធំ ត្រីខកំប៉ុង ៣០កេស ទឹកត្រី ៣០យួរ ទឹកស៊ីអ៉ីវ ៣០យួរ សាច់ក្រក ៣០គីឡូក្រាម ទឹកបរិសុទ្ធ ៥០កេស តង់៥០តង់ និងជូនក្រុមគ្រូពេទ្យនូវថវិកា ចំនួន ៥លានរៀល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print