អាជ្ញាធររាជធានីភ្នំពេញ បន្តចុះបង្ក្រាបឧក្រិដ្ឋជនស្គេមអនឡាញ បាន ៦នាក់ នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធការក្លែងជាយោធា ឆបោកប្រជាជននៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ឧក្រិដ្ឋជនស្គេមអនឡាញចំនួន ០៦នាក់ ដែលក្លែងជាយោធា ឆបោកប្រជាជននៅប្រទេសចិន​ ត្រូវ​កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យលំនៅឋានមួយកន្លែងផ្ទះលេខ៨ ផ្លូវR03 ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយបានបង្ក្រាបនិងឃាត់ខ្លួន​យកមកអនុវត្តតាមនីតិវិធី ។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ បានធ្វើឡើងក្រោមការដឹកនាំបញ្ជា ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សហការជាមួយផែនការងារសន្តិសុខ ការិយាល័យប្រឆាំងបទល្មើសបចេ្ទកវិទ្យា ,គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

ក្នុងប្រតិបត្តិការនោះ​ដែរជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនជាតិចិន០៦នាក់ មានលិខិតឆ្លងចំនួន ៤ក្បាល ក្នុងនោះ ក្លែងក្លាយ០៣ក្បាល និងមិនមានលិខិតឆ្លងដែនចំនួន០២ ។ ដោយឡែកសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ laptop ០១គ្រឿង , ទូរសព្ទបំរើការងារ០៣គ្រឿង , អាវទាហានចិនដៃខ្លី ចំនួន០១ , អាវទាហានចិនដៃវែង ចំនួន០១ , សញ្ញាឋានន្តរសក្តិ និងគ្រឿងបន្ទាប់បន្សុំរបស់យោធាចិន ។

ផ្អែកការកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំង០៦នាក់ខាងលើ បានប្រើប្រាស់ប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពក្លែងជាយោធាចិន មានគោលដៅឆបោកទៅលើប្រជាជនចិន ។

...

បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំង០៦នាក់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print