ភ្នំពេញ៖ ឃ្លាំងរោងចក្រក្រណាត់មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែខាងនាំគ្នាទាក់ទងទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលំក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែខាងបានអោយដឹងថាមុនពេលកើតហេតុដោយពួកគាត់ឮស្នូរសំឡេងផ្ទុះលាន់យ៉ាងខ្លាំងភ្លាមនោះពួកគាត់នាំគ្នារត់ទៅមើលស្រាប់តែឃើញ អណ្តាតភ្លើងលាយឡំនិងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅភ្លាមនោះដែរប្រជាពលរដ្ឋក្បែរខាងប្រញាប់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់ ក្រោយពីទទួលបានដំណឹងករណីអគ្គិភ័យខាងលើលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាអោយរថយន្តទឹកគ្រប់គោលដៅចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។
បច្ចុប្បន្នក្នុងករណីអគ្គីភ័យខាងលើកម្លាំងសមត្ថកិច្ចជំនាញកំពុងតែប្រតិបត្តិការបាញ់ពន្លត់បន្តនៅឡេីយ ហេីយនិងលម្អិតជូននាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ










