គ្រោះអគ្គិភ័យកំពុងបន្តឆាបឆេះឃ្លាំងរោងចក្រក្រណាត់មួយកន្លែងនៅខណ្ឌមានជ័យ​ យ៉ាងសន្ធោសន្ធៅ​ ខណៈសមត្ថកិច្ចបញ្ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ៖ ឃ្លាំងរោងចក្រក្រណាត់មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែខាងនាំគ្នាទាក់ទងទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលំក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។​

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែខាងបានអោយដឹងថាមុនពេលកើតហេតុដោយពួកគាត់ឮស្នូរសំឡេងផ្ទុះលាន់យ៉ាងខ្លាំងភ្លាមនោះពួកគាត់នាំគ្នារត់ទៅមើលស្រាប់តែឃើញ អណ្តាតភ្លើងលាយឡំនិងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅភ្លាមនោះដែរប្រជាពលរដ្ឋក្បែរខាងប្រញាប់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់ ក្រោយពីទទួលបានដំណឹងករណីអគ្គិភ័យខាងលើលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាអោយរថយន្តទឹកគ្រប់គោលដៅចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

...

បច្ចុប្បន្នក្នុងករណីអគ្គីភ័យខាងលើកម្លាំងសមត្ថកិច្ចជំនាញកំពុងតែប្រតិបត្តិការបាញ់ពន្លត់បន្តនៅឡេីយ​ ហេីយនិងលម្អិតជូននាពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print