កម្លាំងជំនាញខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្ក្រាបករណីឆបោកប្រាក់លក់បារីតាមអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ឈ្មោះ គ.ព ភេទប្រុស និងឈ្មោះ ស.ច ភេទប្រុស ពាក់ព័ន្ធករណីឆបោកប្រាក់ក្នុងរូបភាពលក់បារីតាមអនឡាញ។

តាមការស៊ើបអង្កេត និងស្តាប់ចម្លើយសារភាពរកឃើញថា ជនសង្ស័យទាំងពីរបានសារភាពថាខ្លួនពិតជាបានឃុបឃិតគ្នាបង្ហោះលក់បារីលើបណ្តាញសង្គម ដើម្បីបោកយកប្រាក់ពីអ្នកបញ្ជាទិញតាមអនឡាញ។ បច្ចុប្បន្ន សំណុំរឿង និងជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ពេលទិញទំនិញអនឡាញ ជាពិសេសត្រូវផ្ទៀងផ្ទាត់អ្នកលក់ឱ្យច្បាស់មុនផ្ញើប្រាក់ ដើម្បីកុំឱ្យចាញ់បោកជនខិលខូច៕

🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច! សម្រាប់ប្រព័ន្ធដំណើរការ Android: https://play.google.com/store/apps/details?id=com.accd.kapeascams សម្រាប់ប្រព័ន្ធដំណើរការ iOS: https://apps.apple.com/kh/app/kapea-scams/id6798943694

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

...

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print