ខេត្តកណ្តាល÷ យ៉ាងហោចណាស់មុខ សញ្ញាជនពាក់ ព័ន្ធគ្រឿងញៀនចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយ ឃាត់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី នៅត្រង់ចំណុចភូមិរាំងដេក
ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន០៦នាក់ស្រី១(ឃាត់ខ្លួន៤នាក់ស្រី១ គេចខ្លួន១នាក់ក្នុងពន្ធនាគារ១នាក់ )
១-ឈ្មោះអៀម ឧត្តុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិរាំងដេក ឃុំគគីរធំស្រុកកៀនស្វាយ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣០៣ ដកបចខចុះថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០០៩ ចេញដោយលោកហុក វ៉ាន់ធីណា ចៅក្រមជំនុំជំរះនៃសាលាដំបូងខេត្តកណ្តាល ពីបទធ្វើឲ្យខូចខាតដោយចេតនាប្រព្រឹត្តនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០០៤ត្រូវបានឃាត់ខ្លួន(ជួញដូរ)។
២-ឈ្មោះនី ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាលត្រូវបានឃាត់ខ្លួន(ជួញដូរ)។
៣-ឈ្មោះ ឆាយ និត(ស៊ុង)ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយត្រូវបានឃាត់ខ្លួន(ប្រើប្រាស់)។
៤-ឈ្មោះ រី សុភណ្ឌ័ ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករបូមខ្សាច់ មានទីលំនៅភូមិព្រែកចាម ឃុំពន្លិចប្រាសាទស្រុកពាមរ៍ ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួន (ប្រើប្រាស់)។
៥-ឈ្មោះរី ប៊ុនឡេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ប្រាកដមានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានគេចខ្លួន។ ជននេះធ្លាប់ជាប់ពន្ធនាគារក្រវ៉ាញ មណ្ឌលកែប្រែទី៤ (ជួញដូរ)។
៦-(មិនស្គាល់អត្តសញ្ញាណជាប់ក្នុងពន្ធនាគារ) ភេទប្រុសជនជាតិខ្មែរ (ប្រើប្រាស់ទូរសព្ទ័លេខ)។
វត្ថុតាងចាប់យករួមមាន
១/ម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់(ធំ២ តូច១)ទំងន់(១៨៥,៨១ក្រាម))
២/សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២
៤/ទូរសព្ទ័ដៃចំនួន៤គ្រឿង។
៥/ក្រដាសវេរលុយវីងចំនួន២សន្លឹក។
លោកវរសេនីយ៍ឯក ព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើមានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅផ្ទះរបស់ឈ្មោះអៀម ឧត្តុង ស្ថិតនៅភូមិរាំងដេក ឃុំគគីរធំ មានសកម្មភាពជួញដូរថ្នាំញៀន។ ក្រោយទទួលបាន
ពត៍មានកំលាំងប៉ុស្តិ៍គគីរធំ សហការជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ចំនុចកើត ហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័០២នាក់ឈ្មោះអៀម ឧត្តុង និងឈ្មោះនី ស្រីនាង រួចកម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក) ចំនួន ៣កញ្ចប់ (ធំ២តូច១)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ២និងសម្ភារះវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ពេលកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការស្រាប់តែឈ្មោះឆាយ និត(ស៊ុង) និងឈ្មោះរី សុភណ្ឌ័ បានចូលមកទិញ ថ្នាំញៀនពីឈ្មោះអៀម ឧត្តុង ភ្លាមនោះកម្លាំងសមត្ថកិច្ចក៍បានឃាត់ខ្លួនជនទាំង២នាក់ បន្ថែមទៀត ។ ក្រោយត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំង៤នាក់យកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំបន្ថែម។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនរបស់ខ្លួនប្រាកដមែនទិញក្នុងតំលៃ៧០០ដុល្លា (ប្រាំពីររយដុល្លា)។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបន្តនីតិវិធី៕
ដោយ៖ សុរិយា










