គ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកកក ICE ជាង ១៥គីឡូក្រាមត្រូវបានបង្រ្កាបនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង១១និង៣០នាទីនៅចំណុច ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យ ដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល លោកវរសេនីយ៍ឯក សេង លុច អធិការ បង្រ្កាបករណីគ្រឿង ញៀនមួយករណីក្នុងបទល្មើសជាក់ស្តែងនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ផុន សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំ នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ដុំធំ ទម្ងន់ ១៥ គីឡូ និង៦៣៨,៧៧ក្រាម (ថ្លឹងទាំងសំបក)
-ការ៉ុងចំនួន ០២, ថង់ប្លាស្ទិកពណ៌សថ្លាមួយចំនួន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ។

...

ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print