ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តបេីកឆ្លងផ្លូវកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២៦ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ភេទប្រុស ជិះម៉ូតូហុងដាឌ្រីម សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1AA8905 ធ្វេីដំណេីរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុហេតុមានរថយន្តឃ្លប់មួយគ្រឿងបេីកឆ្លងផ្លូវខណះមកដល់ពាក់កណ្តាលផ្លូវក៏ត្រូវម៉ូតូបុកចំហៀងបណ្តាលឲ្យដួលបោកស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីរងចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ










