ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូនិចឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូហុងដាឌ្រីមបេីកបរផ្លូវត្រង់ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២៤នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិ គោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ គន ឆិលលី ភេទប្រុស អាយុ២១ឆ្នាំ រងរបួសបាក់កជើងខាងឆ្វេង មានអាសយដ្ឋាននៅភូមិខ្លាឃ្មុំ ឃុំ គោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូនិចធ្វេីដំណេីរឆ្លងផ្លូវភ្លាមនោះក៏មានម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរផ្លូវត្រង់ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ










