អ្នកសារព័ត៌មានអន្តរជាតិចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃនៅថ្មដា ពោធិ៍សាត់, ភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន បន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិមកពីប្រទេសបារាំង និងកាណាដា ដែលបានមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ឱ្យចុះទៅយកព័ត៌មាន ផ្ដិតយករូបភាព និងវីដេអូដោយផ្ទាល់នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងនៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ 

តំបន់ទាំងនោះ រួមមានភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលជាតំបន់ជនស៊ីវិលរស់នៅសុទ្ធសាធ ប៉ុន្តែត្រូវបានភាគីថៃឈ្លានពាន រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់យ៉ាងធ្ងន់ធ្ងរ។ ដោយឡែក តំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ក៏រងការបាញ់ប្រហារនិងឈ្លានពានយ៉ាងកំរោលពីសំណាក់យោធាថៃផងដែរ។

ដំណើរទស្សនកិច្ចនេះបានបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ពីផលប៉ះពាល់ជាក់ស្ដែងលើជនស៊ីវិល ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print