ភ្នំពេញ៖ នៅក្នុងរាត្រីថ្ងៃ១៥កើត ពេញបូរណ៌មី ខែកត្តិក ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីបុណ្យសំពះព្រះខែ និងអកអំបុក ដែលបានរៀបចំឡើងយ៉ាងមហោឡារិក នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បន្តរហូតដល់រជ្ជកាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គគោរពបូជា និងប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងព្រះរាជសទ្ធាដ៏ជ្រះថ្លា ដើម្បីថែរក្សា និងលើកតម្កើងព្រះរាជពិធីបុណ្យប្រពៃណីរបស់ជាតិយើងទាំងមូល និងនាំមកនូវសិរីសួស្តីជ័យមង្គល ដល់របរកសិកម្មស្រែចំការរបស់ប្រជាកសិករកម្ពុជា ជាបងប្អូន កូនចៅរបស់ព្រះអង្គ ឱ្យសម្រេចទទួលបានទិន្នផលខ្ពស់ក្នុងឆ្នាំក្រោយបន្តទៀត៕
ដោយ៖តារា









