វិវាទ នឹងការសម្របសម្រួលដោះស្រាយករណីបាត់សត្វឆ្កែ១ក្បាលប្រគល់ជូនម្ចាស់ដើមវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ តាមការរាយការណ៍របស់ប្រជាពលរដ្ឋឈ្មោះ អុឹម ស្រីម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃកន្ទោច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គាត់បានបាត់សត្វឆ្កែចំនួន១ក្បាល តាំង ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។

រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ គាត់បានប្រទះ ឃើញសត្វឆ្កែរបស់ខ្លួន នៅផ្ទះឈ្មោះ សឿន សុខនិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ដែលមានទីលំនៅភូមិលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់មក ឈ្មោះ អុឹម ស្រីម៉ៅ បានទៅស្នើសុំយកសត្វឆ្កែរបស់ខ្លួនពីឈ្មោះ សឿន សុខនិត ចំនួន២ទៅ ៣ លើក ប៉ុន្តែឈ្មោះ សឿន សុខនិត មិនព្រមប្រគល់សត្វឆ្កែជូនវិញឡើយ។

នៅវេលាម៉ោង០៩និង០៨នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឈ្មោះ អុឹម ស្រីម៉ៅ បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលដោះស្រាយ និងយកសត្វឆ្កែរបស់ខ្លួនមកវិញ។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩និង០៤នាទីព្រឹក ថ្ងៃខែឆ្នាំដដែល កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានទំនាក់ ទំនង និងអញ្ជើញឈ្មោះ សឿន សុខនិត ឱ្យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដើម្បីធ្វើការសម្របសម្រួល។

...

ជាលទ្ធផល ក្រោយពីមានការសម្របសម្រួលពីកម្លាំងជំនាញ ឈ្មោះ សឿន សុខនិត បានយល់ព្រមប្រគល់សត្វឆ្កែជូនម្ចាស់ដើមវិញ គឺឈ្មោះ អុឹម ស្រីម៉ៅ ដោយភាគីម្ចាស់សត្វឆ្កែបានជូនប្រាក់ចំនួន២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ទៅឱ្យឈ្មោះ សឿន សុខនិត ជាការចូល រួមសងថ្លៃចំណាយលើការចាក់ថ្នាំ និងការថែទាំសត្វឆ្កែអស់រយៈពេល៤ខែកន្លងមក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print