កម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយយកកាំបិតដេញកាប់បងប្រុស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៦ វេលាម៉ោង១៨និង៣០នាទី ស្ថិតនៅ ចំណុចភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីករណីហឹង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យឈ្មោះ ទួយ ថុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើ សកម្មភាពដេញវាយនិងកាប់ទៅលើឈ្មោះ ទួយ ធី ភេទប្រុសអាយុ ៣៣ឆ្នាំ រស់នៅផ្ទះក្បែរគ្នា ត្រូវជាបង។

នគរបាលឱ្យដឹងអំពីមូលហេតុ ខឹងនឹងឈ្មោះទួយ ធី ឃាត់មិនឱ្យយករបស់របរក្នុងផ្ទះលក់ ទើបជនសង្ស័យ ឈ្មោះទួយ ថុល បានរត់ទៅយកដាវ និងកាំបិតតាំងតោ ដេញកាប់ឈ្មោះទួយ ធី តែម្តង ព្រមទាំងគំរាមថាសម្លាប់ឈ្មោះទួយ ធី ចោល  រួចខ្លួនដើរចូលក្នុងគុកតែម្តង បើហ៊ានចូលផ្ទះ ។

កន្លងមកជនសង្ស័យ ទួយ ថុល ធ្លាប់ជាប់ពន្ធនាគាចំនួន០១ លើករួចមកហើយកាលពីដើមឆ្នាំ២០២៥ ពេលចេញមកវិញតែងតែយករបស់របរក្នុងផ្ទះលក់ និងបង្ករករឿងអុកឡុកបងប្អូនក្នុងផ្ទះជាញ៉ឹកញាប់ ។

 ជនសង្ស័យខាងលើបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុក សួរនាំ កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print