ឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូពីកុមារីរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឱ្យដឹងនៅថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២៦ នេះថា ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី  អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកម្លាំងបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ករណីស្ទាក់វាយយកម៉ូតូពីកុមារីរងគ្រោះ ។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីកំហែងយកម៉ូតូមិនបានសម្រេច មួយកើតឡើងបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ០១នាក់ បានធ្វើសកម្មភាពច្រាន និងទាញជនរងគ្រោះឲ្យចុះចេញពីលើម៉ូតូ ហើយជនរងគ្រោះក៏បានស្រែកឲ្យអ្នកភូមិជួយ ជនសង្ស័យក៏បានរត់គេចខ្លួនចូលទៅក្នុងបឹងស្រែខាងជើងភូមិបាត់  ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូរបស់ជនរងគ្រោះ ម៉ាកBeat ពណ៌ខៀវលាយសពាក់ផ្លាក់លេខភ្នំពេញ 1LV-3729។

ក្រោយទទួលបណ្ដឹងពីជនរងគ្រោះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី កម្លាំងសមត្ថកិច្ចនៃអធិកាដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើនៅម្តុំផ្ទះជួលដែលជនសង្ស័យស្នាក់នៅនិងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ម៉ូវ មាន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកសាកសួរ ដោយបានឆ្លើយសារភាព រូបគេពិតជាបានគំរាមច្រានជនរងគ្រោះ ឲ្យចុះចេញពីលើម៉ូតូ ពិតប្រាកដមែន ។  

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតទូរស័ព្ទ០១ គ្រឿង-អត្តសញ្ញាណប័ណ្ណ០១សន្លឹក-ប័ណ្ណសមធម៌ ០១សន្លឹក ។ 

...

បច្ចុប្បន្នករណីខាងលើកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យកំពុងសាកសួរ និងចាត់ ការតាមនីតិវិធីបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print