បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកគម្របលូ ក្រឡាប់ធ្លាក់ចូលប្រឡាយនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន រួចរេចង្កូតជ្រុលទៅបុកគម្របលូ បណ្ដាលឱ្យរថយន្តក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ រងការខូចខាតយ៉ាងដំណំ។ សំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០ នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BT-3819 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ដោយប្រើប្រាស់ល្បឿនលឿន។

ប្រភពដដែលបានបន្តថា ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតជ្រុលទៅបុកគម្របលូ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងធ្លាក់ចូលក្នុងប្រឡាយ រងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបរមិនមានរងរបួសនោះទេ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print