ខេត្តស្វាយរៀង ៖ ក្មេងបនរុស២នាក់ រត់ទៅតាមមើលម៉ាសុីនច្រូតស្រូវ បែជាធ្លាក់ទឹកស្រះលង់ស្លាប់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងថា ក្មេងប្រុសទាំង២នាក់ អាយុទើប៤ឆ្នាំ ឪពុកម្តាយជាប់រវល់ ទុកឱ្យនៅជាមួយជីដូន ដោយជីដូនក៏ជាប់រវល់ធ្វើការងារផ្ទះ ។ នៅវេលាម៉ោងខាងលើ មានគ្រឿងចក្រច្រូតស្រូវបានបើកសំដៅទៅវាលស្រែក្មេងទាំង២ក៏បានរត់តាមមើល រហូតដល់ចុះស្រែ តែគ្មានអ្នកណាចាប់អារម្មណ៍ គិតស្មានថាក្មេងឈប់រត់តាមហើយ លុះ៣០នាទីក្រោយ ទើបជីដូនដឹងថាបាត់ចៅ តាមស្វែងរក ផ្អើលអ្នកភូមិជួយរកមើល ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់ក្នុងស្រះ ទាំង២នាក់ ។
ក្មេងរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារយកវិល ត្រឡប់ទៅផ្ទះ ដោយមិនអស់ចិត្ត ព្យាយាមធ្វើចលនាបែបណាក្តី ក៏មិនអាចសង្គ្រោះបាន ៕
...
ដោយ៖ សុរិយា










