កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជ័យឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនពីរនាក់

ចែករំលែក៖

ខេត្តកំពត÷ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គរជ័យនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២ ០២៦ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពតកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ អ.ហ ស្រុកអង្គរជ័យ បានចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពតដោយឃាត់ខ្លួនជនស្ស័យចំនួន០២នាក់÷

១/ឈ្មោះ ម៉ូវ មេត្តា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពតនិង២/ឈ្មោះ ជិន សុភារិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ដកហូតវត្ថុតាងរួមមាន:
១.ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់ (ធំ០១កញ្ចប់ តូច០៦កញ្ចប់) ទម្ងន់១.៥០ក្រាម (ថ្លឹងទាំងសំបក)
២.ទូរស័ព្ទដៃចំនួន០២គ្រឿង
៣.ម៉ូតូចំនួន០១គ្រឿង
៤.ឧបករណ៍ជក់គ្រឿងញៀនចំនួន០១

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស អហខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print