នគរបាលស្រុកអង្គស្នួលបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញា ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នូលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកានេះថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង១៦និង៥០នាទី ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចក្បត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

 

នគរបាលប្រាប់ថា ជនសង្ស័យចំនួន០៤នាក់ ប្រុស ឃាត់ខ្លួន (មានសារធាតុញៀនក្នុងទឹកនោម(+)

១-ឈ្មោះ ធៀង លីម៉េង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (រក្សាទុក និងប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ) ។

២-ឈ្មោះ តុប សេត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ( ប្រើប្រាស់ច្រេីនលេីកប្រហែល៥ឆ្នាំ) ។

៣-ឈ្មោះ យ៉ុង សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចាក់សាក់ រស់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ( ប្រើប្រាស់ច្រេីនលេីកប្រហែល១ឆ្នាំ) ។

៤-ឈ្មោះ សារ៉ុម សុវណ្ណបញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ( ប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ) ។

 

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង÷

-ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០២កញ្ចប់តូច ទម្ងន់០,៤២ក្រាម

-ទូរសព្ទ០២គ្រឿង (១-ម៉ាកiphoneX ,២-ម៉ាកTecno spark)

-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 

នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានបានចេញល្បាតនៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចតាបបុកប៊ីយ៉ា ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃេីញជនសង្ស័យ០៤នាក់កំពុងលេងបុកប៊ីយ៉ា។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានសុំត្រួតពិនិត្យឆែកឆេររកឃេីញម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០២កញ្ចប់តូច នៅលេីឈ្មោះ ធៀង លីម៉េង បានបោះចោលទៅលើដី បន្ទាប់មកទេីបសមត្ថកិច្ចនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដេីម្បីសួរនាំបន្តនីតិវិធី។

 

ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ធៀង លីម៉េង បានឆ្លេីយសារភាពថា គ្រឿងញៀន០២កញ្ចប់តូចនៅចំពោះមុខនេះ ជារបស់ខ្លួនទិញពីមុខសញ្ញាមិនស្គាល់នៅម្តុំបែកចាន ក្នុងតម្លៃ៣០.០០០រៀល (បីម៉ឺនរៀល) ដេីម្បីយកទៅប្រេីប្រាស់ជាមួយគ្នាទាំងបួននាក់។

 

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print