ភ្នំពេញ៖ ព្រឹកថ្ងៃស្អែកទី៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើដំណើរទៅចូលរួមប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នៅព្រះរាជាណាចក្រថៃ។
នេះបើយោងតាមFacebook Page របស់សម្តេចតេជោ បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះថា៖ «សប្តាហ៍នេះ ថ្ងៃអាទិត្យស្អែកខ្ញុំត្រូវធ្វើដំណើរទៅចូលរួមប្រជុំកំពូលកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នៅព្រះរាជាណាចក្រថៃ។ ថ្ងៃ សៅរ៍ នេះកីឡាវាយកូនគោលទៀតហើយខ្ញុំ»។
«សូមផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ មេត្តាប្រុងប្រយ័ត្ននៅតំបន់ដែលមានភ្លៀងច្រើន និងខិតខំរក្សាទឹកទុកនៅតំបន់ដែលមានភ្លៀងតិច ដើម្បីការលូតលាស់នៃដំណាំ ពិសេសដំណាំស្រូវទាំងស្រូវវស្សាទាំងស្រូវប្រដេញទឹក និងស្រូវប្រាំង»៕
...