ម្តាយខកចិត្តសមត្ថកិច្ចមិនឃាត់បុរសអនាថាអាយុ៧០ឆ្នាំចាប់រំលោភកូនស្រីសតិមិនល្អរបស់គាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បែកធ្លាយរឿងចាប់រំលោភស្រីប្រកាន់ ប្រុសប្រកែក ដោយមានបុរសអនាថា ម្នាក់វ័យ៧០ឆ្នាំ ជាប់ចោទពីបទចាប់រំលោភសេពសន្ធវៈ លើក្មេងស្រីសតិមិនគ្រប់អាយុ១២ឆ្នាំ រហូតដល់៥លើក ទើបបែកធ្លាយ ។ លុះពេលម្តាយជនរងគ្រោះប្តឹង សមត្ថកិច្ចនគរបាលឲ្យចាប់ខ្លួន សមត្ថកិច្ចឆ្លើយថា ជារឿងស៊ើបអង្កេត មិនអាចចាប់ខ្លួនបានទេ រង់ចាំសមត្ថកិច្ចស្រាវជ្រាវរកសាក្សី និងភស្តុតាងមកដាក់បន្ទុកសិន ធ្វើឲ្យក្រុមគ្រួសារ និងប្រជាពលរដ្ឋខកចិត្តយ៉ាងខ្លាំង និងបានស្វះស្វែងរកអ្នកសារព័ត៌មានជួយអន្តរាគមន៍ចុះផ្សាយនាល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ។

ទាក់ទិនករណីចោទប្រប្រកាន់នេះដែរ មន្រ្តីនគបាលឃុំក្រោលគោ បានឲ្យដឹងថា ក្រុមគ្រួសារកុមារីរងគ្រោះ បានចោទប្រកាន់បុរសអនាថា ម្នាក់ឈ្មោះ តា ហ៊ឹម អាយុ៧០ឆ្នាំ រស់នៅខាងមុខសាលា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ដើរសុំទាន និងបោសសំអាតសាលាឃុំយកប្រាក់ទិញបាយហូប ពីបទចាប់រំលោភសេពសន្ធវៈទៅលើកុមារីរងគ្រោះ អាយុ១២ឆ្នាំ សតិមិនសូវប្រកតី រស់នៅខេត្តព្រៃវែង ថាបានចាប់រំលោភ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងក្រោមគល់ស្ពានក្រោលគោ បែកខាងកើត ព្រំប្រទល់ខេត្តព្រៃវែង ស្វាយរៀងខាងលិចផ្សារក្រោលគោចម្ងាយជាង២០០ម៉ែត្រ។

រហូតមកដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ទើបម្តាយជនរងគ្រោះមកប្តឹង ហើយគ្មានសាក្សី ឬភស្តុតាងអ្វីដើម្បីដាក់បន្ទុកជនសង្ស័យឡើយ វាជារឿងស្រីប្រកាន់ ប្រុសប្រកែក និងជារឿងស៊ើបអង្កេត សមត្ថកិច្ចមិនអាចចាប់ខ្លួនបានឡើយ ។

ចំណែកក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង ធ្វើកោសល្យវិច័យវិញបានឲ្យដឹងថា កុមារីរងគ្រោះ ពិតជាមានដាច់សន្ទះព្រហ្មចារី ពិតប្រាកដមែន ក៏ប៉ុន្តែពុំមែន ទើបតែដាច់ថ្មីៗនោះទេ គឺដាច់យូរមកហើយ គ្រាន់តែមានសភាពហើមប្រដាប់ភេទប៉ុណ្ណោះ និងមិនទាន់បានចេញលិខិតបញ្ជាក់ការធ្វើកោសល្យវិច័យឲ្យសមត្ថកិច្ចដែរ រហូតមកដល់ថ្ងៃទី០៦តុលានេះដោយប្រាប់ថាកោសល្យវិច្ចយ័បើសមត្ថកិច្ចចង់បានត្រូវធ្វើសំណើសុំ ទើបគ្រូពេទ្យចេញកោសល្យវិច័យឲ្យ ។

បើតាមស្រ្តីឈ្មោះ នេត មុំ អាយុ៥២ឆ្នាំ ត្រូវជាម្តាយកុមារីរងគ្រោះបានឲ្យដឹងថា កាលពីពេលកើតហេតុគាត់មិនបានដឹងទេ គឺនៅវេលាម៉ោង៦ល្ងាចជិតយប់ ថ្ងៃទី៣ ខែតុលា ទើបបានដឹងដោយឃើញកូនស្រីមានសភាពទ្រុឌទ្រោមផ្លែក សើមប្រឡាក់ខោ និងធំក្លិនស្អុយ ក៏មានចម្ងល់សួរកូន ទើបកូនប្រាប់ថា តាហ៊ឹម នៅក្រោលគោ ចាប់រំលោភ នៅក្រោមស្ពានក្រោលគោ កាលពីម៉ោង៣•០០រសៀល។

និយាយទៀតថា តាហ៊ឹម បានចាប់រំលោភ៥លើកមកហើយ និងបានគម្រាមថា បើហ៊ាននិយាយប្រាប់គេ គាត់និងសម្លាប់ចោល ទើបនាងមិនហ៊ាននិយាយប្រាប់ ។

មូលហេតុ ដែលកុមារីរងគ្រោះត្រូវ គេចាប់រំលោភ ដោយទី១មានសតិមិនសូវល្អ និងតែងតែដើរចេញពីផ្ទះមកផ្សារក្រោលគោ ដើម្បីសុំលុយអ្នកផ្សារទិញនំញ៉ាំ រីឯជនសង្ស័យក៏ជាជនអនាថា ដើរសុំទាននៅផ្សារក្រោលគោដែរ និងជួយបោសសំអាតសាលាឃុំក្រោលគោ ។

រីឯក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ នៅភូមិជាមួយកុមារីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគេជិះកង់តាមផ្លូវជាតិលេខ១ ដល់ចំណុចស្ពានក្រោលគោ បានឃើញ តាហ៊ឹម ជាជនសង្ស័យដឹកដៃកុមារីរងគ្រោះដើរចូលក្រោមស្ពាននោះ ក៏ប៉ុន្តែមិនដឹងថា ធ្វើអីទេ ខ្លួនជិះកង់ទៅផ្សារក្រោលគោរកទិញអីញាំ ។

ចំពោះក្រុមគ្រួសារកុមារីរងគ្រោះបាននិយាយថា ពួកគាត់ខកចិតយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ចស្រុកស្វាយជ្រំ ពួកគាត់ទៅប្តឹងគឺទាមទារឲ្យសរសេរពាក្យបណ្តឹង ហើយមិនចាត់ការរហូតរូបគាត់ស្វះស្វែងរកអ្នកសាព័ត៌មានជួយអន្តរាគមន៍ ទើបចុះសាកសួរ និងឲ្យយកកូនទៅមន្ទីរពេទ្យខេត្តធ្វើកោសល្យវិច័យ ហើយទុកឲ្យជនសង្ស័យដើរឲ្យព្រងើយ ។

រីឯប្រជាពលរដ្ឋវិញ និយាយថា ពួកគាត់បានឮថា ជនសង្ស័យបានចាប់ក្មេងស្រីរំលោភអស់ជាច្រើននាក់មកហើយ ជាពិសេស ក្មេងស្រីសតិមិនសូវគ្រប់ ។ ស្ត្រីជាម្តាយជាស្រ្តីមេម៉ាយ មានតែកូនស្រីម្នាក់នេះគត់ មានជីវភាពក្រីក្រលំបាកបានសំណូមពរសុំឲ្យអង្គការមនុស្សធម៌ជួយផ្គត់ផ្គង់ និងព្យាបាលកូនរបស់គាត់ផង ៕

img_20161008_074830 img_20161008_074827

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print