ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកខឿនផ្លូវក្រោមស្ពានអាកាសមរតកតេជោ បណ្តាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន រហូតរេចង្កូតជ្រុលទៅបុកខឿនផ្លូវក្រោមស្ពានអាកាសមរតកតេជោ បណ្តាលឱ្យដួលអូសម៉ូតូ និងបោកក្បាលទៅនឹងថ្នល់បេតុង កាលពីវេលាម៉ោង ៩៖៥០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្រោមស្ពានអាកាសមរតកតេជោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាក HONG DA BET មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 1AT-9349 ដោយធ្វើដំណើរឌុបគ្នាចេញពីតំបន់កោះនរា តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅឆ្ពោះទៅផ្លូវព្រះមុនីវង្ស។

 

លុះធ្វើដំណើរមកដល់ចំណុចក្រោមស្ពានអាកាសមរតកតេជោ ស្រាប់តែម៉ូតូបានរេចង្កូតជ្រុលទៅបុកខឿនផ្លូវ បណ្តាលឱ្យដួលអូសទៅមុខជាច្រើនម៉ែត្រ។ ក្នុងហេតុការណ៍នោះ បុរសម្នាក់បានបោកក្បាលទៅនឹងថ្នល់បេតុងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិមកទទួលយកនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print