ខេត្តមណ្ឌលគិរី÷ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិព្រមទាំងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង១១ និង ៤៤នាទីរសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យបទល្មើសនៅលើដងផ្លូវ ៧៦Aបានបង្ក្រាបករណីរក្សាទុកនិងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន នៅចំណុចផ្លូវជាតិ៧៦A ស្ថិតក្នុងភូមិពូលូង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញយើងបានធ្វើការចាប់ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ មានឈ្មោះ ក្រាយ មាស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន (+) ។
-សម្ភារៈនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖
១-មេតំហ្វេតាមីន ចំនួន ១កញ្ចប់តូច ទម្ងន់ ០,៥៤ក្រាម។
២-ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
៣-រថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខ ប៉ៃលិន 3A-4333ចំនួន ១គ្រឿង។
៤-ទូរស័ព្ទដៃម៉ាក IPHONE 14PROMAX ពណ៌ទឹកមាស ចំនួន ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










