កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីខ្ចីម៉ូតូហើយមិនប្រគល់ជូនម្ចាស់ដើមវិញ!

ចែករំលែក៖

ខេត្តសៀមរាប÷ នៅវេលាម៉ោង២៣ និង ៣៩នាទី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធ ហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធករណីខ្ចីម៉ូតូអ្នកដទៃមិនប្រគល់ជូនម្ចាស់វិញ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ព្រមទាំងដកហូតម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ចំនួន០១គ្រឿង។

 

ក្រោយពីទទួលបានពាក្យបណ្តឹងពីម្ចាស់ម៉ូតូ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះស្រាវជ្រាវ និងនៅវេលាម៉ោង ២៣:៣៩នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូ ០១គ្រឿង ម៉ាក Honda 125 ពណ៌ខ្មៅ ជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។

 

បច្ចុប្បន្ន ម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ ចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

 

អាវុធហត្ថខេត្តសៀមរាប សូមអប់រំ និងក្រើនរំឭកដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពកម្មសិទ្ធិអ្នកដទៃ រក្សាភាពស្មោះត្រង់ និងចៀសវាងការប្រើប្រាស់គ្រឿងញៀន ព្រោះអំពើខុសច្បាប់អាចបំផ្លាញអនាគតខ្លួនឯង និងប៉ះពាល់ដល់កិត្តិយសគ្រួសារ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print