រថយន្តស៊េរីនំនើបម៉ាកសឺដេសមួយគ្រឿងបើកបរក្នុងល្បឿនលឿន បុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដាច់ប៉ើងជិត ៤០ ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីនំនើបម៉ាកសឺដេសមួយគ្រឿងបើកក្នុងល្បឿនលឿនបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដាច់ប៉ើងជិត ៤០ ម៉ែត្រ សង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៤ ភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៦។ ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៨ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាកសឺដេសពាក់ស្លាកលេខភ្នំពេញ2AT-9886បើកបរតាមបណ្តោយផ្លូវខាងលើក្នុងល្បឿនលឿន ខណៈ:មកដល់ផ្លូវកោងអ្នកបើកបរបួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដាច់ប៉ើងជិត ៤០ ម៉ែត្រ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

...

ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ បម្សល់ទុកតែរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print