កូនប្រុសប្រើប្រាស់គ្រឿងញៀនចាប់រំលោភម្តាយបង្កើតបានសម្រេច ត្រូវកម្លាំង អ.ហ ក្រុងដូនកែវ ឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ ករណីរំលោភសេពសន្ថវៈលើសាច់ញាតិបង្កើតដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១៦:២០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ខណៈជនសង្ស័យដែលជាកូនប្រុសបង្កើត និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានឱ្យម្តាយជួយកោសខ្យល់ រួចក៏ធ្វើសកម្មភាពចាប់រំលោភបាន សម្រេចចំនួន ០១លើក។

 

ប្រភពព័ត៌មាន ជនសង្ស័យមានឈ្មោះ ណន ផានិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាកូនបង្កើត) រីឯជនរងគ្រោះជាម្តាយមានឈ្មោះ ម៉ាក ថាវី ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរបន្លែនៅផ្សារធំតាកែវ ដោយអ្នកទាំងពីររស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។

 

ប្រភពដដែលបានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុ ជនសង្ស័យដែលជាមនុស្សប្រើប្រាស់ថ្នាំញៀន បានឱ្យម្តាយជួយកោសខ្យល់ឱ្យខ្លួន លុះមានឱកាស ក៏ស្រាប់តែចាប់ម្តាយបង្កើតរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។

 

ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថក្រុងដូនកែវ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print