កងកម្លាំងអាវុធហត្ថបង្រ្កាបទីតាំងលួចលាក់សម្រាញ់ទឹកក្រាធំមួយកន្លែងនៅចំនុចកាប់គោ ភូមិនាងកុក

ចែករំលែក៖

ខេត្តកោះកុង ៖ លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក និងកងកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះពិនិត្យ និងបង្ក្រាបផ្ទះជួលលួចលាក់សម្រាញ់ទឹកក្រាធំមួយកន្លែង ចំណុចក្រោលគោ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកអនុសេនីយ៍ឯក ដូង ភារ៉ូត មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកមណ្ឌលសីមា បានឲ្យដឹងថា យប់មុិញ កម្លាំងជំនាញរបស់លោកចុះល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចហេតុការណ៍មានការប្រមូលផ្តុំយុវជនជាច្រើន កើតការសង្ស័យរួចពិនិត្យសាកសួរទើបដឹងថាជាទីតាំងលួចលាក់សម្រាញ់ទឹកក្រាធំជាដបលក់បែបលក្ខណះអាជីវកម្ម។

លោកអនុសេនីយ៍ឯក ដូង ភារ៉ូត បន្តថា ជាក់ស្តែងព្រឹកថ្ងៃទី២៩ វិច្ឆិកា បានឡោមព័ទ្ធផ្ទះសង្ស័យ ដែលមានម្ចាស់ទីតាំងឈ្មោះ ជា សុភាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ ឃុំខាងលើ។ សម្ភារៈចាប់យករួមមាន ៖
-ទី១. ទឹកក្រាធំ ចំនួន៨៣ដប
-ទី២.ឆ្នាំងកិនស្លឹកក្រាធំចំនួន០១
-ទី៣.ទឹកលាយក្រាធំចំនួន០៩ដប -ទី៤.កន្រ្តង ចំនួន១២
-ទី៥.វែកចំនួន០១
-ទី៦.ឆ្នាំងចំហុយទឹកក្រាធំ ចំនួន០៤ -ទី៧.កន្រ្តងដួសស្លឹកក្រាធំចំនួន០១
-ទី៨.សំបកទឹកក្រាធំលាយរួចចំនួន០១ស្បោងតូចនិង
-ទី៩.សំបកដបសម្រាប់ច្រកទឹកក្រាធំចំនួន១៣ដុំ។

ម្ចាស់ទីតាំង និងអ្នកជួលផ្ទះខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក បានណែនាំនិងធ្វើកិច្ចសន្យារួចអោយវិញត្រឡប់ទៅលំនៅដ្ឋានវិញ។ រីឯសម្ភារៈវត្ថុតាងដកហូត និងដុតបំផ្លាញចោល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print