បណ្ណាល័យធនធាននៅរោងចក្រកាត់ដេរថ្មី​មួយ​ទៀតត្រូវបានបើកដំណើរការជាផ្លូវការហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ បណ្ណាល័យមណ្ឌល ធនធានទី៩នៅក្នុងរោងចក្រកាត់ដេរដែលអាចឲ្យកម្មករកម្មការិនីអភិវឌ្ឍការអប់រំរបស់ខ្លួនត្រូវបានបើកដំណើរការជាផ្លូវការហើយ។

កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នៅក្នុង បរិវេណបណ្តាល័យនៃរោងចក្រកាត់ដេTY Fashion ក្រោមវត្តមានមន្ត្រីក្រសួងការងារតំណាងរោងចក្រ តំណាងសមាគមរោង ចក្រកាត់ដេរនៅកម្ពុជា(GMAC)ម្ចាស់ ជំនួយមន្ត្រីអង្គការនិងកម្មករកម្មការិនីជាច្រើន។

ការលើកកម្ពស់គុណភាពអប់រំសម្រាប់កម្មករកម្មការិនីរោងចក្រនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាដៃគូរវាងអង្គការស៊ីប៉ា (Sipar)នឹងក្រុមហ៊ុនSmartដែល តាមគម្រោងមានបណ្ណាល័យចំនួន១៨ ហើយនេះគឺជាការបើកដំណើរការបណ្តាល័យទី៩របស់គម្រោងនេះ។ ទីនេះនឹងក្លាយជាទីកន្លែងសម្រាប់រៀនអាននិងឈេ្វង យល់បន្ថែមពីវិធីថែទាំសុខភាពតាមរយៈការអានសិក្សានៅពេលសម្រាកពីការងារ។ ក្នុងភាពជាដៃគូក្រុមហ៊ុនSmartបានផ្តល់ជូនដល់បណ្ណាល័យនូវ iPad Mini 3 ចំនួន៣៦គ្រឿង។

បណ្ណាល័យមណ្ឌលធនធាននេះគឺជាផ្នែកមួយនៃគម្រោងរយៈពេល៣ឆ្នាំនៃការភិវឌ្ឍផ្នែកអប់រំ និងសង្គមសម្រាប់កម្មករ កម្មការិនីក្នុងវិស័យរោងចក្រកាត់ដេរនៅកម្ពុជាក្រោមជំនួយហិរញ្ញប្បទានរួមគ្នាជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាបានមានប្រសាសន៍ថាលោកអរគុណចំពោះក្រុមហ៊ុន Smart ដែលបានផ្តល់ iPad Mini3សម្រាប់ប្រើប្រាស់ក្នុងបណ្ណាល័យដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានជាពិសេសទាក់ទងជំនួយដល់ការសិក្សារបស់ពួកគេ។ លោកថារហូតមក ដល់ពេលនេះបណ្ណាល័យធនធានទាំង៨បានបើកឲ្យប្រើប្រាស់ដល់កម្មករកម្មការិនីចំនួន១៧.៩៦២នាក់រួចមកហើយៗបណ្ណាល័យទី៩នៅរោងចក្រTY Fashion នេះនឹងធ្វើឲ្យកំណើនអ្នកទទួលផលឡើងដល់ជាង២ម៉ឺននាក់។

លោក ថូម៉ាស ហ៊ុននាយកប្រតិបត្តិក្រុមហ៊ុនSmartបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនមានមោទនភាពក្នុងការចាប់ដៃគូជាមួយនឹងអង្គការស៊ីប៉ាដើម្បីចូលរួមផ្សព្វផ្សាយទម្លាប់នៃការអានដល់ប្រជាពលរដ្ឋខ្មែរដែលជាផ្នែកមួយនៃការទទួលខុសត្រូវសង្គម របស់ក្រុមហ៊ុនលើវិស័យអប់រំ។លោកបន្តថា iPad ដែលក្រុមហ៊ុនផ្តល់ជូនក៏មានការភ្ជាប់នូវប្រព័ន្ធអីុនធើណេតរបស់ក្រុមហ៊ុនដែលអ្នកប្រើប្រាស់អាចភ្ជាប់ទៅកាន់សៀវភៅរាប់ពាន់ក្បាលផ្សេងទៀតបាន។ លោកសង្ឃឹមថាកិច្ចសហការនេះនឹងជួយឲ្យអំណាននិងអក្ខរភាពផ្នែកឌីជីថលមានការកើនឡើងនៅក្នុងរោងចក្រទាំងនោះ។

លោក អេតម៉ុន លីម នាយកទូទៅរោង ចក្រកាត់ដេរ TY Fashion លើកឡើងថា ក្រុមហ៊នបានយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនធានមនុស្ស និងអត្ថប្រយោ ជន៍សម្រាប់បុគ្គលិកដោយការផ្តល់នូវបរិយាកាសការងារល្អប្រសើរតាមរយៈការផ្តល់ចំណេះដឹងជំនាញបង្កើនលទ្ធភាពការងារនិងលើកកម្ពស់ជីវភាពរបស់កម្មករកម្មការិនី។ លោកជឿជាក់ថាគម្រោងបណ្ណាល័យធនធាននឹងជំរុញឲ្យពួកគេធ្វើដំណើរទៅមុខប្រកបដោយទំនុកចិត្ត។

គួរបញ្ជាក់ដែរថា តាមគម្រោងគេនឹង បង្កើតបណ្ណាល័យធនធានដូចគ្នានេះឲ្យបានដល់ចំនួន១៨រហូតដល់ខែមិថុនា ឆ្នាំ ២០១៨។ អង្គការស៊ីប៉ា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)នឹងជ្រើសរើសរោងចក្រចំនួន៩កន្លែងផ្សេងទៀត សម្រាប់ជំហានទី២នៃគម្រោងនេះ៕

img_0765

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print