មង្គលការខៀវ សានសាណា មានអ្នកសិល្បៈតិចតែមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញច្រើន

ចែករំលែក៖

ភ្នំពេញ៖ ពិធីមង្គលការពិធីការិនីប្រចាំទូរទស្សន៍CTN អ្នកនាងខៀវសានសាណាបានបញ្ចប់ជាមួយនឹងពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ។ ទោះមានវត្តមានអ្នកសិល្បៈតិច ប៉ុន្តែគេសង្កេតឃើញភ្ញៀវភាគច្រើនគឺជាអ្នកជំនួញធំមានមុខមាត់ និងមន្ត្រីក្នុងជួររដ្ឋាភិបាលចូលរួមផងដែរ។

អ្នកនាង ខៀវ សានសាណាសម្រេចចិត្តចូលរោងការជាថ្មីជាមួយគូស្នេហ៍ថ្មីជាជនជាតិអូស្ត្រាលីវិញ។

លោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ ។ វត្តមានភ្ញៀវជិត៣០០នាក់ដែលភាគច្រើនជាអ្នកជំនួញ មន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកសិល្បៈ។ ដោយសារតែស្វាមីនាង ជាអ្នកជំនួញស្រាប់ ហើយនាងក៏ជាពិធីការិនីក្នុងកម្មវិធីតូចធំនានានោះមិនពិបាកក្នុងការអញ្ជើញភ្ញៀវជាអ្នកមានមុខមាត់ខ្ពស់ក្នុងសង្គមនោះទេ។ ក្រៅពីនេះឪពុកនាងក៏ជាអ្នកសារព័ត៌មានជើងចាស់ដ៏ល្បីឈ្មោះផងដែរ ដែលអាចធ្វើឲ្យកម្មវិធីខាងលើប្រមូលផ្តុំដោយមន្ត្រីមានមុខមាត់ក្នុងជួររដ្ឋាភិបាលចូលរួម។

អ្នកនាង ខៀវ សានសាណាបញ្ជាក់ថា ពិធីមង្គលការនាងនឹងមិនមានការរៀបចំគ្រប់ទម្រង់នៃពិធីមង្គលការខ្មែរទេ ព្រោះតែនាងនិងស្វាមីសុទ្ធតែធ្លាប់រៀបការម្តងរួចមកហើយ។ អ្នកនាងបានថ្លែងការសុំទោសចំពោះតារាសិល្បៈ ដោយសារតែអ្នកនាងរៀបចំតិចតួច ហើយភាគច្រើនគឺអញ្ជើញអ្នកជំនួញដែលជាមិត្តជិតស្និទ្ធិរបស់នាងនិងស្វាមី។ អ្នកនាងខៀវ សានសាណា ប្រាប់ថា លោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា និងជាបុរសពោះម៉ាយកូនមួយ។ នាងបញ្ជាក់ថា ក្រោយរៀបការនាងនឹងដឹកដៃស្វាមីចេញទៅក្រេបទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើនដូចជាទីក្រុងហុងកុង ប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អ៊ឺរ៉ុប។ នាងនិងស្វាមីនឹងទទួលយកកំណើតកូនភ្លាមៗប្រសិនបើពួកគេមាន។  ខៀវ សានសាណាបញ្ជាក់ថា ក្រោយរៀបការនាងក៏នៅតែបន្តការងារសិល្បៈដដែលព្រោះតែនាងស្រលាញ់ហើយស្វាមីនាងក៏ចូលចិត្តនឹងការងារនេះដែរ។ ក្រៅពីការងារសិល្បៈនាងត្រូវឆ្លៀតពេលជួយការងារផ្នែកជំនួញរបស់របស់ស្វាមី និងអាចមានគម្រោងពង្រីកមុខជំនួញថ្មីមួយបន្ថែមទៀតផងដែរ៕

img_2124img_2343 img_2348 img_2252 img_2181 img_2287 img_2283 img_2295 img_2112 img_2322 img_2317

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print