បុរស​ម្នាក់​បើករថយន្ត​ល្បឿន​លឿន​ជ្រុល​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បាក់​អស់​៨​ផ្ទាំង​ហើយ​ជ្រុល​បុក​ម៉ូតូ​២​គ្រឿង​ទៀត​ របួសធ្ងន់​ ស្រាល​៥​នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បង្ក​ឡើង​ដោយសារ​តែ​បុរស​ម្នាក់​ បើករថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ ក្នុង​ល្បឿន​លឿន​ បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​ បណ្តាល​អោយ​បាក់​អស់​ចំនួន​៨​ផ្ទាំង​រាបស្មើ​ដល់​ដី​ ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ ក៏​ជ្រុល​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​ ដែល​កំពុង​ធ្វើ​ដំណើរ​បណ្ត​ល​ឲ្យ​រង​របួសធ្ងន់​ ស្រាល​៥​នាក់​ ចំណែក​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​

image12

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ សេ​១២៥​ ពីរ​គ្រឿង​ មួយ​គ្រឿង​ម៉ាក​សេ​១២៥​ ជិះ​គ្នា​២​នាក់​ និង​មួយ​គ្រឿង​ទៀត​ ម៉ាក​សេ​១២៥​ ជិះ​ដោយ​យុវជន​៣​នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រួស​ ព​ណ៍​ស​ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ ចំនួន​៨​ផ្ទាំង​ ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​ម៉ូតូ​ទាំង​២​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ស្រាល់​ចំនួន​៥​នាក់​ ។​

​ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​រត់​គេ​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ចំណែក​ជន​ រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ តែ​ម្តង​ ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​ សមត្ថកិច្ច​មូលដ្ឋាន​ សហការ​ជាមួយ​ជុំនាញ​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

image4

image21

image3

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print